ព័ត៌មានជាតិ

ច្រើនណាស់! សមត្ថកិច្ចឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ ដកហូតWY ចំនួន១០០គ្រាប់!

បាត់ដំបង: ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវ​បានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀនWYចំនួន១០០គ្រាប់។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរ ឃុំពេជ្យចន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ស្ត្រីជាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ​ ជរ ផេន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅភូមិឃុំខាងលើ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៍ស្លាទុំមានអក្សរបរទេសលើគ្រាប់ថ្នាំសញ្ញា (WY) ចំនួន១០០គ្រាប់ ,ទូរសព្ទដៃ ម៉ាកណូគា ចំនួនមួយគ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់