កណ្តាល៖ បើតាមលោកអ៊ួន សុផាត មេបញ្ចាការកងរាជអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាលបានឲ្យដឹងថាតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រីសំ តុលាមេបញ្ចាការកងរាជអាវុធហត្ថខេត្តនិងបានដឹកនាំកម្លាំងចុះបង្គ្រាបករណីគ្រឿងញៀនដ៍ធំនិងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកចែកចាយនឹងប្រើប្រាស់សារធាតុញៀន(ម៉ាទឹកកក)ហេតុការណ៍នេះនិងបានកើតឡើងថ្ងៃទី១៣ ខែឆ្នូ ឆ្នូ២០១៦ វេលាម៉ោង១២ និង ៤៥នាទីនៅត្រង់ចំណុចភូមិព្រែកតាកែវឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអ៊ួន សុផាតបានបន្តថាមានជនសង្ស័យចំនួន០២នាក់ទី១មានឈ្មោះទុំ វុត្ថាភេទប្រុសអាយុ២២ឆ្នាំ(ឃាត់ខ្លួន)មុខរបរមិនពិតប្រាកទី២មានឈ្មោះថុន រ័ត្ន ភេទប្រុសអាយុ២១ឆ្នាំ (ឃាត់ខ្លួន) និងទី៣មានឈ្មោះហេង ម៉េងហុង ហៅខ្ចង ភេទប្រុសអាយុ២១ឆ្នាំ(គេចខ្លួន) ជនសង្ស័យទាំង៣នាក់ ខាងលើនេះនិងរស់នៅភូមិឃុំកើតហេតុ។
លោកអ៊ួ សុផាតបានបន្តទៀតថានៅក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាបករណីគ្រឿងញៀនខាងលើនេះនិងសមត្ថកិច្ចធ្វើការដកហូតបានម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១១០កញ្ចប់ ក្នុងនោះ០១កញ្ចប់ធំនិង០២កញ្ចប់មធ្យម កាំភ្លើងច្នៃ០១ដើម ដាវ០១ដើម ជញ្ចីងថ្លឹងថ្នាំញៀនចំនួន០១ និងទូរស័ឮដៃ១០គ្រឿងព្រមទាំងឧបករណ៍សំរាប់ជក់នឹងសម្ភារៈវេចខ្ចប់មួយចំនួនផង។
លោកអ៊ួសុផាតថានៅមុនពេលកើតហេតុសមត្ថកិច្ចបានតាមដានមុខសញ្ញាខាងលើនេះជាយូរមកហើយលុះមកដល់ពេលកើតហេតុបានទទួលព័ត៍មានថាមានជនសង្ស័យកំពង់ធ្វើសកម្មភាពចែកចាយថ្នាំញៀនបានដាក់កម្លាំងចុះទៅបង្គ្រាបនឹងមានវត្ថុតាងនំខ្លួនមកទីបញ្ចាការមូលដ្ឋានអាវុធហត្ថស្រុកដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនឡើងតុលាចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់