ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកសំឡូត បង្រ្កាបករណីជួញដូរកញ្ឆាក្រៀម និងបំផ្លាញចោលដំណាំកញ្ឆាស្រស់មួយកន្លែង

កាលពីថ្ងៃទី​២១ ​ខែ​មករា​ ឆ្នាំ​២០២​២នៅចំ​ណុចក្រុម ទី១៤ ភូមិអូរច្រាបឃុំសំ​ឡូត ស្រុកសំ ឡូត ខេត្តបាត់​ដំបង​ កម្លាំងនគរបាលធ្វេីការឃាត់ខ្លួ​នបុរសម្នាក់ឈ្មោះ​រ៉ាន់​ រឹម​ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ​​ មានទីលំនៅក្នុងមូលដ្ឋានខាងលេី​ មកកាន់អធិការដ្ឋាននគរបាលស្រុក​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ​ក្នុងករណី(ដាំនិងជួញដូរកញ្ឆាក្រៀម)។

លោកវរសេនី​យ៍​ទោ​ ម៉ែន​ រីម​ អធិការ​នគរបាលស្រុក​ បានឱ្យដឹងថា​ នៅថ្ងៃកេីតហេតុក្នុងពេលដែលមន្រ្តីនគរបាល​របស់លោកចុះបំពេញភារកិច្ចដូចធម្មតាក៏ស្រាប់តែបុរសខាងលេីបានជិះម៉ូតូឌុបការ៉ុងបិទជិតពីក្រោយក្នុងមូលដ្ឋានស្រុកសំ​ឡូត​ ។ នៅពេលប្រទះឃេីញកម្លាំងនគរបាលបុរសនេះបានផ្តួលម៉ូតូកំពុងដឹកការ៉ុងនោះចោលហេីយរត់គេចខ្លួនបាត់​ ដែលបញ្ហានេះបាននាំឱ្យសមត្ថកិច្ចនគរបាលមានការសង័្សយ​ ហេីយត្រួត​ពិនិត្យមេីលក្នុងការ៉ុងនោះមានសុទ្ធតែកញ្ឆាក្រៀម​ ដូចនេះសមត្ថកិច្ចនគរបាលបាននាំយកម៉ូតូនិងកញ្ឆានោះមកកាន់អធិការដ្ឋានដេីម្បីស្រាវជ្រាវ​ ។

លោកអធិការបន្តទៀតថា​ នៅពេលស្រាវជ្រាវបានដឹងថា​ ម៉ូតូនេះជារបស់បុរសខាងលេី​ និងបានតាមស្វែងរកគាត់មកបញ្ជាក់ពីបញ្ហានេះ​ ហេីយពេល​រកឃេីញនិងនាំគាត់មកសាក​សួរទេីបគាត់ប្រាប់ថា​ ក្នុងរយៈពេលថ្មីៗនេះមានគេទំនាក់ទំនងតាមទូរស័ព្ទឱ្យគាត់ដាំកញ្ឆានៅពេ​លបានផលយកទៅលក់ឱ្យគេ​ ដូចនេះហេីយទេីបគាត់ទៅដាំដេីមកញ្ឆានក្នុងដីព្រៃមួយកន្លែងមិនមានម្ចាស់​ ហេីយពេលទទួលផលគាត់យកកញ្ឆាក្រៀមចំនួន១៧គីឡូក្រាម​នេះទៅលក់ឱ្យអ្នកទទួលទិញនោះ​ជាលេីកដំបូង នៅស្រុកសំពៅលូន​ តែទៅមិនទន់ដល់ផងក៏ប្រទះជាមួយ​សមត្ថកិច្ចគាត់​ភ័យពេកក៏ផ្តួលម៉ូតូដែលដឹកកញ្ឆានោះចោលរត់យករួចខ្លួនសិនព្រោះកាត់ដឹងថា​ ការធ្វេីអាជីវកម្មកញ្ឆាក្រៀមរបស់គាត់ខុសច្បាប់។

នៅពេលសាកសួររួចសមត្ថកិច្ចបាន​នាំ​គាត់ឱ្យ​ទៅ​បង្ហាញទីតាំងដាំកញ្ឆានោះ​និងបានឃេីញ​ដេីមកញ្ឆាស្រស់ចំនួន៧៥ដេីម​ ដែលត្រូវបានសមត្ថកិច្ចធ្វេីការបំផ្លាញចោលនៅទីនោះ។

*វត្ថុតាងចាប់យកបានរួមមាន៖
-កញ្ឆាក្រៀម ចំនួន ១៧ គីឡូក្រាម
-ម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់
ស្លាកលេខ បាត់ដំបង 1AO.9674
លេខតួ និងលេខម៉ាស៊ីន DN125ME-6111882 ។

ករណីខាងលើនេះសមត្ថកិច្ចនគរ​បាលស្រុកបាន កសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញ
នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បងចា​ត់ការ​តាមផ្លូវច្បាប់៕

ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់