ព័ត៌មានជាតិ

គណនី Twitter លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ត្រូវបាន Hack ព្រមទាំង​បង្ហោះ​សារ​រិះគន់​លោកពូ​ទីន​

​ក្រុម Hacker បាន​លួច​ចូល​គណនី Twitter របស់​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev នៅថ្ងៃនេះ​(​ថ្ងៃទី​១៤​ខែ​សីហា​) ដោយ​បាន​បង្ហោះ​សារ​ថា គាត់​បាន​លាលែង​ពី​តំណែង ព្រមទាំង​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​

«​ខ្ញុំ​លាលែង​ពី​តំណែង​។ ខ្ញុំ​មាន​សេចក្ដី​ខ្មាស់​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​។ អត់​ទោស​ឲ្យ​ខ្ញុំ​ផង​។​នេះ​ជា​សារ​ដែល​បាន​បង្ហោះ​នៅលើ​គណនី Twitter របស់លោក Medvedev”​។ នៅក្នុង​សារ​នោះ​បាន​បន្តទៀតថា ខ្ញុំ​ចង់​និយាយ​ពាក្យ​នេះ​យូរ​ហើយ “Vova (​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​Vladimir Putin ) អ្នក​ពិត​ជា​ខុស​”​។​

​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​រាយការណ៍​មក​ថា នៅពេលនេះ​អាជ្ញាធរ​កំពុងតែធ្វើការ​ស៊ើបអង្កេត​ទៅលើ​បញ្ហា​នោះ​៕​
Dmitry_Medvedev_and_Vladimir_Putin

មតិយោបល់