ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ និងគ្រឿងញៀន៤កញ្ចប់

កំពតៈ កម្លាំងនគបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកទឹកឈូ បង្ក្រាបបានករណីចែកចាយគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅរសៀលថ្ងៃទ១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ លាត សំអាង ភេទប្រុស អាយុ៣០ឆ្នាំ និងទី២. ឈ្មោះ លី ផល ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យទាំងពីរនាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកវត្ថុតាង សមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនចំនួន៤កញ្ចប់(ធំ១កញ្ចប់ និងតូច៣កញ្ចប់)។

បច្ចុប្បន្ន សមត្ថកិច្ចនៃអធិការដ្ឋានស្រុកទឹកឈូធ្វើការសាកសួរបន្ថែម​ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការខេត្តចាត់ការបន្តតាមច្បាប់៕

មតិយោបល់