ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបជនសង្ស័យម្នាក់ ដែលសកម្មក្នុងការលក់ថ្នាំញៀន

តាកែវ: កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមការចង្អុលបង្ហាញពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន ចុះបង្ក្រាបករណីជួញដូរ ចែកចាយ សារធាតុញៀននៅចំណុចតូបលក់ដូរ ជិតវត្តភ្ងាស ស្ថិតក្នុងភូមិភ្ងាស ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ នៅវេលាម៉ោង១និង០៦នាទីរសៀល។

ជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ សួស ចាន់ធឿន (ហៅអាជ្រូក) ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ទីលំនៅភូមិ កោ:កុសល ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងនោ:ដែរសមត្ថកិច្ចដកហូតវត្ថុតាងបាន ម្សៅក្រាមថ្លា ពណ៌ស ចំនួន១កញ្ចប់(ធំ) និង ២កញ្ចប់( តូច ) និងម៉ូតូសេ១២៥ ចាស់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BH-7170 ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់