ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកបុរសម្នាក់ របួសធ្ងន់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-7773 បានបុកម៉ូតូម៉ាក វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អោម មឿន ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិសេរីដូច ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។

ភ្លាមៗផងដែរ បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបររត់គេចខ្លួនបាត់ បាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

ក្រោយកើតហេតុ ក្រុមកម្លាំងជំនាញបានចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការស្រុក រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់