ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ បយ ប្រាកន ជោគជ័យធុរៈកិច្ច នៅលើបណ្ដាលប្រទេស អាស៊ាន

តារាសម្ដែងនាយ បយ ប្រាកន កំពុងតែបោះជំហ៊ានទៅរកភាពជោគជ័យ ទាំងវិស័យសិល្បៈ ក្នុងស្រុក នឹង បរទេស នៅក្នុងពេលនេះដែល តារាសម្ដែងរូបនេះ ទើបតែបានមកកាន់ប្រទេស កម្ពុជាថ្មី ក្នុងការក្លាយ presenter តំណាងផលិតផលគ្រឿងសំអាង មិនត្រឹមតែប៉ុណ្ណោះទេ តារារូបនេះក៏កំពុងពង្រីកវិសាលភាពជំនួញរបស់ខ្លួនមកកាន់ បណ្ដាលប្រទេសអាស៊ាន រួមទាំងកម្ពុជាផងដែរ ។

តាមរយៈសារព័ត៌មាន Tv pool បានឲ្យដឹងថា នាយ បយ ប្រាកន ពិតជាមានក្ដីរំភើបចំពោះការគាំទ្ររូបលោក មិនថាទាំងនៅក្នុងស្រុក និង​បរទេសក្ដី មានការស្រលាញ់ពេញចិត្ត ដែលថ្មីៗនេះលោកទើបតែមកពីប្រទេស ជប៉ុន មុនពេលមកកាន់កម្ពុជា លោកបាននាំគ្រួសារ របស់លោក ទៅធ្វើដំណើរកំសាន្ដ និង នាំផលិតផលពីប្រទេស ជប៉ុន មកចាកចាយផង។

គួរបញ្ជាក់ផងដែរថា នាយ បយ ប្រាកន បច្ចុប្បន្ននេះកំពុងមានគ្រោងការមកពង្រីកជំនួញធំៗ ចំនួន ៤មុខ មកកាន់ទីផ្សារប្រទេស អាស៊ាន លោករំពឹងទុកថា ការស្រលាញ់ នឹងជួយគាំទ្ររូបលោក នឹងនៅតែបន្ដគាំទ្រផលិតផលរបស់លោកបន្ថែមទៀត ហើយលោកក៏មានរឿងភាគថ្មី មកចែកជូនអារម្មណ៍ប្រិយមិត្តបន្ដដ៏ដែរ៕

ប្រភព​៖ Tv pool

មតិយោបល់