ព័ត៌មានជាតិ

បើករថយន្តបិទភ្នែកមួយភាំង បើកភ្នែក​វិញធ្លាក់ផ្លូវ រងរបួសស្រាល​២នាក់

ពោធិ៍សាត់: មនុស្ស២នាក់ បានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរខេត្តពោធិ៍សាត់។

ប្រភពពីអ្នកបើកបររថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0372 បើកបរពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើ គាត់ងោកមួយភាំង រេចង្កូតរយន្តក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវ បណ្ដាលឲ្យ​អ្នករួមដំណើរ២០នាក់ស្រី១០នាក់ រងរបួស២នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចទំនាក់ទំនងហៅរថយន្តស្ទួចមកស្ទូចយកទៅធ្វើការជួសជុល ព្រោះរថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង៕

មតិយោបល់