ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំនុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ គុជ សុជាតា ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដកហូតបានវត្ថុតាង៖ ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច៕

មតិយោបល់