បរទេស៖ ជាធម្មតាការមករដូវអាចមានរយៈពេលវែងចាប់ពី ៧ ទៅ ១០ថ្ងៃ ដែលធ្វើឲ្យស្ត្រីគ្រប់រូបមានអារម្មណ៍ពិបាកនឹងទ្រាំខ្លាំងណាស់។ ប៉ុន្តែ បើទោះបីជាស្ត្រីទាំងឡាយមិនអាចគេចផុតពីច្បាស់ធម្មជាតិមួយនេះ ក៏មានវិធីមួយចំនួនអាចជួយឲ្យការមករដូវឆាប់អស់បានដែរ។
គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែអនុវត្តតាមវិធីខាងក្រោម ការមករដូវនឹងបញ្ចប់ក្នុងពេលតែ ៣ថ្ងៃប៉ុណ្ណោះ។
១. ងូតទឹកក្តៅឧណ្ឌៗ
ការងូតទឹកក្តៅឧណ្ឌៗ ឬទឹកផ្កាឈូក អាចជួយព្យាបាលសាច់ដុំដែលខូចខាតក្នុងពេលមករដូវ និងបញ្ឈប់ការហូរឈាមមុនពេលកំណត់។
២. លេបថ្នាំបំបាត់ការឈឺចាប់ពេលមករដូវ
ថ្នាំបំបាត់ការឈឺចាប់ពេលមករដូវ ក៏អាចជួយជំរុញឲ្យការមករដូវឆាប់ចប់ដែរ ប៉ុន្តែអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាសិនមុនឹងប្រើថ្នាំនេះ។
៣. ទទួលទានទឹកឲ្យបានច្រើន
ទឹកអាចជួយកាត់បន្ថយអាការរមាស់ ដែលបណ្តោលមកពីការមករដូវ ហើយក៏អាចជួយជំរុញឲ្យការមករដូវលឿងជាងពេលធម្មតាដែរ។
៤. ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន
ស្ត្រីគ្រប់រូបគួរតែដឹងថា ប្រភពនៃវីតាមីនដែលមាននៅក្នុងបន្លែ និងផ្លែឈើ ពិតជាអាចជួយពន្លឿនដល់ការមករដូវឲ្យឆាប់អស់។
៥. ហែលទឹកឲ្យបានច្រើន
ការហែលទឹក គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងពេលមករដូវ និងរក្សាសាច់ដុំឲ្យមានសុខភាពល្អ។
៦. រួមភេទ
ការរួមភេទក្នុងអំឡុងពេលនេះអាចជួយបណ្តេញសារធាតុរាវបានយ៉ាងឆាប់រហ័ស ដូច្នេះការមករដូវក៏ឆាប់បញ្ចប់ផងដែរ៕
មតិយោបល់