ព័ត៌មានជាតិ

វៀតណាមបង្កើតមូលនិធិទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ទំហំ ១.១ពាន់លានដុល្លារ

 

(ហាណូយ)៖ វៀតណាមមានផែនការស្នើកញ្ចប់ថវិការហូតដល់ ២៥.២ទ្រីលានដុង ឬស្មើនឹង ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ដល់កម្មវិធីទិញវ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។

ផែនការស្នើកញ្ចប់ថវិកានេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីធ្វើការពិនិត្យ និងអនុម័ត ហើយថវិកាសម្រាប់មូលនិធិនេះ នឹងតម្រូវឲ្យចែករំលែកជាចម្បងពីកញ្ចប់ថវិការដ្ឋ។

បើតាមក្រសួងហិរញ្ញវត្ថុវៀតណាម វ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះនឹងអាចឲ្យវៀតណាមចាក់ជូនប្រជាជនបាន ៧៥% ក្នុងចំណោមប្រជាជនសរុប ៩៨លាននាក់។ គិតត្រឹមពេលនេះ វៀតណាមទើបចាក់វ៉ាក់សាំងជូនប្រជាជនបានខ្ទង់ ១លាននាក់ប៉ុណ្ណោះ ខណៈដែលខ្លួនបានទទួលវ៉ាក់សាំង ២.៦១លានដូសពីកម្មវិធី COVAX របស់អន្តរជាតិ៕

Reuters៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

មតិយោបល់