ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០៖៤០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F1) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅទីតាំងដូចខាងក្រោម ៖
១-ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
និង២-ភូមិដើមគិរី សង្កាត់តាខ្មៅ សង្កាត់វឌ្ឍនៈភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់