ព័ត៌មានជាតិ

រថយន្តហ៊ីណូ១គ្រឿង ព្រលះនឹងគោយន្តកន្ត្រៃ ខ្ទេចទាំងសងខាង

កំពង់ចាមៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តធុនធំម៉ាកហ៊ីណូ និងគោយន្តកន្ត្រៃ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់រងរបួស កាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលេខ៧១ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរនេះ បង្កដោយរថយន្តម៉ាកហ៊ីណូ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ3A-5968 បើកបរដោយឈ្មោះ សេង សំនាង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរឈ្មោះ ចេត រិត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបីប៉ៃ ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ បើកបរពីត្បូងទៅជើង បានបុកជាមួយគោយន្តកន្ត្រៃ ពណ៌ក្រហម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងមានអាសយដ្ឋាន បើកបរក្នុងទិសដៅពីជើងទៅត្បូង។ ករណីនេះ បណ្តាលឲ្យម្ចាស់រថយន្តម្នាក់រងរបួសស្រាលឈ្មោះ សេង សំនាង និងខូចខាតរថយន្តផ្នែកខាងមុខ គោយន្តកន្ត្រៃ១គ្រឿង រីឯម្ចាស់គោយន្តរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការវាស់វែង និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់