ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា មិនមែនជាធុងសំរាម សម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យពី បរទេស

ប្រទេសកម្ពុជា មិនមែនជាធុងសំរាម សម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យពី បរទេសនោះទេ គឺកម្ពុជាត្រូវការបច្ចេកវិទ្យាថ្មី ទាន់សម័យ។ នោះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅថ្ងៃនេះ។

សម្តេចបន្តថា តាមរយៈខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ នឹងជម្រុញល្បឿន អ៊ីនធឺណេត ឲ្យកាន់តែលឿន សម្រាប់ប្រទេសកម្ពុជា ដែលស្របតាមនឹងកំណើនអ្នកប្រើប្រាស់សេវាអ៊ីនធឺណេតនៅកម្ពុជាជាង ៧លាននាក់ នៅឆ្នាំ ២០១៦នេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនវិនិយោគ ក៏នៅតែមានឱកាសច្រើន ក្នុងការវិនិយោគលើការបាញ់បង្ហោះផ្កាយរណប ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ប្រទេសកម្ពុជាផងដែរ ព្រោះបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៩លាននាក់ដែលប្រើប្រាស់ទូរស័ព្ទ ខណៈពលរដ្ឋ ៧លាននាក់ កំពុងប្រើប្រាស់សេវាអ៊ីនធឺណេត។

គួររម្លឹកផងដែរថា ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ MCT បានចំណាយទុនប្រមាណ ៧០លានដុល្លារអាមេរិក និងគ្រោងដំណើរការនៅត្រីមាសទី១ ឆ្នាំ ២០១៧ខាងមុខនេះ ដែលនឹងនាំផ្តល់សេវាអ៊ីនធឺណេត ល្បឿនកាន់តែលឿនដល់ប្រទេសកម្ពុជា៕

មតិយោបល់