ព័ត៌មានជាតិ

ធ្លាក់ភ្លៀងមួយប្រ៉ាវ រថយន្តដល់ទៅ៣គ្រឿង បុករបាំងថ្មចែកផ្លូវ៣កន្លែង!..

ភ្នំពេញៈ ត្រឹមតែចន្លោះម៉ោង ១២និង១០នាទី រហូតដល់វេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងនោះ មានរថយន្ត៣គ្រឿង បានបុករបាំងថ្មចែកផ្លូវចំនួន៣កន្លែងផ្សេងៗគ្នា។

សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មចែកទ្រូងទី១ កើតឡើងនៅតាមបណ្តោយផ្លូវលេខ២៧១ ខាងមុខមន្ទីរពេទ្យលោកសង្ឃ ដែលបង្កឡើងដោយរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-6825។

ទី២ កើតឡើងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស មុខអតីតបានាគព័ន្ធ ដែលបង្ករឡើងដោយ រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ម្ចាស់ដោះស្លាកលេខចេញបាត់។

ទី៣កើតឡើងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចភ្លើងស្តុប ខាងកើតផ្សារអូរឬស្សី ដែលបង្កឡើងដោយរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាក លេខ ភ្នំពេញ 2V-2551។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៣នេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីនោះឡើយ ហើយក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំង៣គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់