បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានគេប្រទះឃើញធ្វើអត្តឃាតសម្លាប់ ចង.ក ខ្លួននៅក្នុងបន្ទប់។
ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះប៉ុល ឆារ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ៖ បើតាមការបំភ្លឺពីឈ្មោះ ឈិត ហ៊ួច ភេទស្រី អាយុ១៣ឆ្នាំ នៅផ្ទះជាមួយគ្នា ត្រូវជាក្មួយជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញឪពុកមា របស់គេជាជនរងគ្រោះនោះ បានយកខ្សែលីឡុងពណ៌ស មកកាន់ និងសៀវភៅធម៌១ក្បាល រួចដើរចូលក្នុងបន្ទប់ ពេលនោះនាងក៏បានដើរចូលទៅតាម តែត្រូវគាត់ដេញឲ្យចេញវិញ ហើយបិទទ្វារជិត ។ ដោយចូលទៅបាត់យូរមិនឃើញចេញមក នាងក៏បើកទ្វារមើល ស្រាប់តែឃើញមារបស់ខ្លួន បានធ្វើអត្តឃាតចង.ក ក៏រត់ទៅប្រាប់មារបស់នាងម្នាក់ទៀត ឈ្មោះ ប៉ុល ព្រំ អាយុ២៦ឆ្នាំ ឲ្យមកមើល ។ បើតាមការឲ្យដឹងពីឈ្មោះ ឈិត អាយុ៦៧ឆ្នាំ ត្រូវជាឪពុក និងបានបួសជាសង្ឃនៅវត្តឡ បានប្រាប់ថា កូនរបស់ខ្លួនឈ្មោះ ប៉ុល ឆារ័ត្ន ធ្លាប់មានជំងឺសរសៃប្រសាទយូរហើយ និងធ្លាប់ផឹកស្រាជាប្រចាំ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ កូនរបស់គាត់គឺឈឺតែពោះ។
លោកអធិការបានបន្តថា ៖ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងនគរបាលជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ នគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំជប់វារី,ក្រុមប្រឹក្សាឃុំជប់វារី,មេភូមិចក្រី និងបងប្អូនរបស់ជនរងគ្រោះ បង្កើតជាក្រុមការងារ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យលើខ្លួនសព ឃើញថាពុំមានស្លាកស្នាម អ្វីទាក់ទិននឹងករណីមនុស្សឃាតនោះទេ គឺជនរងគ្រោះស្លាប់ដោយចង.ក ធ្វើអត្តឃាត ដោយយកខ្សែលីឡុងពណ៌ ស ដាក់កៅអីជ័រ ឡើងទៅចងភ្ជាប់ទៅនឹងធ្នឹមដែកក្នុងបន្ទប់ ។
បញ្ជាក់ ឈ្មោះ ប៉ុល ឆារ័ត្ន មានប្រពន្ធឈ្មោះ ឡេង អាយុ២៦ឆ្នាំ សព្វថ្ងៃទៅធ្វើការនៅភ្នំពេញ មិនបានរស់នៅជាមួយប្ដីទេ។
សពជនរងគ្រោះ ក្រោយពីធ្វើកោសល្យវិច័យរួច បានប្រគល់ជូនសាច់ញាតិ និងក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់