រុស្ស៊ីៈ អង្គភាពសន្ដិសុខសហព័ន្ធរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនបានទប់ស្កាត់ការវាយប្រហារជាបន្តបន្ទាប់ ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅទីក្រុងម៉ូស្គូ និងភាគខាងត្បូងទីក្រុង Samara ព្រមទាំងឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
អង្គភាពសន្តិសុខ FSB បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «សមាជិកបួននាក់នៃក្រុមភេរវករ ត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់ កាលពីថ្ងៃព្រហស្បតិ៍»។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ពួកសកម្មប្រយុទ្ធ បានគេរៀបចំភេរវករ ដើម្បីវាយប្រហារ ដោយផ្ទាល់ពីអង្គការភេរវកម្មអន្ដរជាតិរដ្ឋអ៊ីស្លាម ដែលមានបេសកជននៅមូលដ្ឋានតួកគី។
FSB មិនបានកំណត់អត្តសញ្ញាណជនសង្ស័យនោះទេ ប៉ុន្តែបាននិយាយថា មានមនុស្សបួននាក់ ត្រូវបានឃុំខ្លួនជាពលរដ្ឋតាជីគីស្ថាន និង Moldova ។
ក្រុមនេះ បានធ្វើផែនការអនុវត្តជាបន្តបន្ទាប់ ដើម្បីវាយប្រហារភេរវកម្មទ្រង់ទ្រាយធំនៅទីក្រុងម៉ូស្គូ ដោយការប្រើឧបករណ៍បំផ្ទុះឆ្នៃ ដ៏មានអនុភាព»។
ក្នុងអំឡុងការវាយឆ្មក់នេះ ប៉ូលិសបានរឹបអូសយកអាវុធ និងគ្រាប់រំសេវ ដែលវាជាឧបករណ៍ផ្ទុះឆ្នៃ និងមួយចំនួនធំទៀតជាសម្ភារៈផ្ទុះ សម្រាប់រួមផ្សំបញ្ចូលគ្នា ដើម្បីធ្វើឲ្យវាក្លាយជាឧបករណ៍ផ្ទុះដ៏មានអនុភាព ។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បានឱ្យដឹងថា FSB បានចាប់ខ្លួនជនសង្ស័យពីរនាក់ទៀត នៅក្នុងទីក្រុង Samara៕
មតិយោបល់