ព័ត៌មានជាតិ

ស្មាស់​វិ​បោះពួយ​បុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​វិ ពណ៌​ក្រហម បាន​ជិះ​ក្នុង​ល្បឿន​លឿន​ហើយ​ក៏​ជ្រុល​ចង្កួត​ទៅបុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​រងរបួស​ធ្ងន់​កាលពី​ពេល​វេលា​ម៉ោង ៧ និង​២០​នាទី​យប់​ថ្ងៃ ទី ៣០ ខែ​មិនា​ឆ្នាំ ២០១៤ នៅ​ចំណុច​ក្បែរ​ស្ពាន​អាកាស​៧​មករា ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ ទួលគោក ។
​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក ស្មាស់​វិ ពណ៌​ក្រហម ពាក់​ស្លាក់​លេខ ភ្នំពេញ 1BI-9286 បាន​ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៥៩៨​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន ក៏​បាន​ជ្រុល​ចង្កួត​ទៅ​បុក​និង​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​លិច​ទៅ​កើត យ៉ាង​ពេញ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះ​ភ្លាមៗ​ហើយ​ចំណែក​ម្ចាស់​ម៉ូតូ​វិញ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​។​
បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ម៉ូតូ​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ខណ្ឌ​ទួលគោក រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-03-31_094433

2014-03-31_094403

មតិយោបល់