ដើម្បីអបអរសាទរ ស្វាគមន៍នូវរដូវកាលបុណ្យណូអែល ទីក្រុង ឆាង ជុន ដែលស្ថិតនៅភាគខាងកើត ឈៀង ខាងជើងនៃប្រទេសចិន បានរៀបចំកម្មវិធី The Chocolate Exhibition of Nikolya ជាកម្មវិធីតាំងពិព័រណ៍ផលិតសិល្បៈស្ទូនរូបផ្សេងៗ ដែលផលិតចេញពី សូកូឡា រួមមានទាំងអស់ជាង ៧០០ ប្រភេទ ហើយចាប់ផ្ដើមបើកចូលទស្សនាតាំង ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ឆ្លងឆ្នាំសកល ។
សិល្បៈច្នៃប្រឌិតមួយនេះ បានប្រើប្រាស់ស្ករសូកូឡាសុទ្ធចំនួន ១៥០០ គីឡូក្រាម ដែលត្រូវបានគេស្ទូនចេញជារូបរាងផ្សេង ហើយសឹងតែមិនជឿទៅទៀតនេះ នៅពេលដែលមើលពីសំបកក្រៅដោយមិនប្រាប់មុនថា ជាស្ករសូកូឡា នោះលោកអ្នកជាក់ច្បាស់ មើលមិនដឹងឡើយ ច្បាស់ជាគិតស្មានថា ផលិតចេញពីគ្រឿងលោហៈធាតុ ៕
ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាព សិល្បស្នូនរូប ស្ករសូកូឡា ទាំងឡាយខាងក្រោមនេះ៖
















មតិយោបល់