ព័ត៌មានជាតិ

ក្មេងប្រុសស្រី​២នាក់រងរបួស ក្នុងហេតុការណ៍រថយន្តវីហ្គោ បុក​ជាមួយឌ្រីមសង់

យ៉ាងណា​ហោចណាស់ក្មេង​ប្រុសស្រី ២នាក់ បានរងរបួស បញ្ចូនទៅកាន់មន្ទីរពេទ្យ​ខេត្តបាត់ដំបង ក្រោយរថយន្ត​ម៉ាកវីហ្គោ សាកកម្លាំង​ជាមួយឌ្រីមសង់ ១២៥ កាលពីវេលម៉ោង​ ៤និង​៤៥នាទីល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ នៅចំណុច ចំណុចភូមិបេងស្អាត​ ឃុំ-ស្រុកភ្នំព្រឹ ខេត្តបាត់ដំបង​ ។

បើតាម​សមត្ថកិច្ចបានឲ្យដឹងថា គេឃើញ​រថយន្តម៉ាកវីហ្គោ​ ពណ៌ទឹកប្រាក់​ ស្លាកលេខ​ ភ្នំពេញ​ 2K​6866​ បើកបរឈ្មោះ​ យិន​ ស្រង់​ ភេទប្រុស​ អាយុ៥៧ឆ្នាំ​ រស់នៅភូមិសំរោង​ ឃុំអូររំដួល​ បានបុកជាមួយម៉ូតូម៉ាកសង់​ ពណ៌ខ្មៅ​ ស្លាកលេខ​ បាត់ដំបង​ 1Q 9048. ធ្វើឲ្យក្មេងប្រុសម្នាក់​​ ឈ្មោះ​ អឿន​ វុទ្ធី​ ភេទប្រុស​ អាយុ១៤ឆ្នាំ​ និងស្រាល១នាក់​ ឈ្មោះ​ សេង​ ហៀង​ ភេទស្រី​ អាយុ១៦ឆ្នាំ​ ។

ក្រោយហេតុការណ៍ សមត្ថកិច្ចបានបញ្ជូនក្មេងប្រុស្រី​២នាក់ ទៅព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង​ រស់នៅភូមិត្រពាំងព្រលិត​ ឃុំសន្តិភាព​ ស្រុកសំពៅលូន​ ហើយសមត្ថកិច្ច​ធ្វើ​កា​រ​វា​ស់​វែ​ង​រួ​ច​បា​នយ​ក​រ​ថ​យ​ន្ត​​​ ​និ​ង​ម៉ូ​តូ​ម​ក​រ​ក្សា​ទុ​ក​នៅ​អ​ធិ​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ស្រុ​ក​ភ្នំ​ព្រឹ​ក​​​ ​រ​ង​ចាំ​ដោះ​ស្រា​យ​តា​ម​​នីតិ​​វិ​ធី​ច្បា​ប់​​​ ៕​

មតិយោបល់