ព័ត៌មានជាតិ

នាយការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្តកំពត ក្រឡាប់រថយន្តស្លាប់​

កំពត: លោកនាក់ សារ៉ន នាយការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្តកំពត បានជួប គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណ:ដែលអ្នកបើករថយន្ត ជាមន្រ្តីនៅសាលាខេត្តបានរងរបួស។

ហេតុការណ៍ដ៏គួរ​ឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដោយករណីនេះ បានកើតឡើង​នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពត បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយរថយន្តរបស់ជនរងគ្រោះម៉ាក Mazda បានបើកគេចម៉ូតូ ហើយក៏រេចង្កូតទៅបុកដើមឈើ ក្បែរផ្លូវជាតិលេខ៣ ធ្វើឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវតែម្តង។
សម្រាប់អ្នកបើកបរឈ្មោះ សុខ សុភក្ត្រ មន្ត្រីនៅសាលាខេត្តកំពត បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពស្រវឹងនៅឡើយ៕

មតិយោបល់