ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់បន្ទាប់ពីជិះម៉ូតូបុកជាមួយអ្នកថ្មើរជើង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកថ្មើរជើងនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់និងមនុស្សប្រុសស្រី២នាក់របួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២០នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែតលេខ៣៨-៣៩ត្រង់ចំណុចភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្ដកណ្ដាល។
តាមប្រភពព័ត៌មាន នៅមៅងកើតហេតុខាងលើមាន មានមនុស្សម្នាក់ឈ្មោះអៀម ធូច័ន្ទម៉ូលី ភេទស្រី អាយុ៣៩ ឆ្នាំមានទីលំនៅភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
បានធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច ស្របពេលនោះក័៍មានម៉ូតូមួយគ្រឿងម៉ាក ហុងដាC110(សង់ប៊ិច)ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CB 9918 បើកបរដោយឈ្មោះជី ប៉យ ភេទស្រីអាយុ៣១ឆ្នាំ មានីលំនៅភូមិភ្នៅលិច ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានរួមដំណើរម្នាក់ឈ្មោះរឿង សេងហេង ភេទប្រុសអាយុ១៥ឆ្នាំ មានទីលំនៅភូមិប៉ាណាឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរពីត្បូង ទៅជើង ហើយបានមកបុកមនុស្សឈ្មោះអៀម ធូច័ន្ទម៉ូលី ដែលដើរឆ្លងកាត់ផ្លូវខាងលើ បណ្ដាលឲ្យស្លាប់អ្នកដើរឈ្មោះអៀម ធូច័ន្ទម៉ូលីនៅកន្លែងកើតហេតុ របួសធ្ងន់ដល់អ្នកបើកបរម៉ូតូឈ្មោះជី ប៉យ និងរបួសស្រាលដល់អ្នករួមដំណើរម៉ូតូឈ្មោះរឿន សេងហេង ហើយអ្នករបួសទាំង២បានបញ្ចូនទៅព្យាបាលនៅពេទ្យភ្នំពេញ។
ក្រោយពីទទួលបានពត៌មានកម្លាំងប៉ុស្តិ៍រការកោង២និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយកម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ចំពោះសពជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់