ព័ត៌មានជាតិ

ស្រវឹងបើកម៉ូតូបុកបង្គោលភ្លើងបែកក្បាលហូរឈាមស្រោចពេញផ្លូវរបួសធ្ងន់

កណ្តា​ល​:​ ​បុ​រ​ស​ម្នាក់​បើ​ក​ប​រ​ក្នុ​ង​ស្ថា​ន​ភា​ព​ស្រ​​វឹង​ បា​ន​ជ្រុ​ល​ច​ង្កូ​ត​ទៅ​បុ​ក​ប​ង្គោ​ល​ភ្លើ​ង​ប​ណ្តា​ល​អោ​យបែ​ក​ក្បា​ល​ហូ​រ​ឈា​ម​ស្រោ​ច​ពេ​ញ​​​ផ្លូ​វ​។​
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ២១អា ស្ថិតនៅក្នុងភូមិភូមិលេខ០១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស ឆៃយ៉ា ភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិសិត្បូរ ឃុំសិត្បូរ ស្រុលស្អាង ខេត្តកណ្តាល ។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ថា មុនពេលកើតហេតុនៅវេលាម៉ោងខាងលើ គេបានឃើញមានម៉ូតូមួយគ្រឿងម៉ាក សង់១២៥ ពាក់ស្លាកលេខ ពោធិសត់ 1B.3132 ទិសដៅ ពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៍ជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យដួលបោកក្បាលទៅលើផ្លូវបែកហូរឈាមស្រោចពេញផ្លូវ រងរបួសធ្ងន់ នៅនិងកន្លែងកើតហេតុ។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យជយ័ជំនះ។ ចំណែកឯម៉ូតូសមត្ថកិច្ចប្រគល់ទៅឲ្យប្រពន្ធ​របស់ជនរងគ្រោះ៕

មតិយោបល់