ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ បានធ្វើឲ្យបុរសម្នាក់ដេកស្លាប់នៅកន្លែងកើតតែម្តង ក្រោយជិះម៉ូតូប៉ះរ៉ឺម៉ក រួចដួលទៅចូលកង់រថយន្តដឹកប្រេង LHR ។
ករណីខាងលើនេះ បានកើតឡើង នៅកាលពីវេលាម៉ោង ១៨និង១៥នាទី ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ចំណុចភូមិ ត្រពាំវែង ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ២៤.២៥ ។
សាក្សីឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ពណ៍ខ្មៅ លេខ ភ្នំពេញ ១CS ៤៨៧៥ បើកបរដោយឈ្មោះ ផុន ភន ភេទប្រុសអាយុ៤៧ នៅភូមិ ត្រប៉វែង ឃុំសែនដី.ស្រុកសំរោងទងខេត្តកំពង៉ស្ពឺ (មានមួក មានកញ្ចក់) មុខរបរកម្មករសំណង់ ដោយបើកពីទិសខាងកើតទៅទិសខាងលិច ( .ភ្នំពេញ .ព្រះសីហនុ) លុះដល់ចំណុចខាងលើបានប៉ះ និង ម៉ូតូ រ៉ឺម៉ក១គ្រឿង (បើក រត់គេចបាត់)ស្របទិសគ្នា ក៍ដួលខ្ទាតចូលចំកង់រថយន្តដឹកសឺទែនប្រេងកិនស្លាប់តែម្តង។
សម្រាប់រថយន្តដឹកសឺទែនប្រេងបើកស្របទិសម៉ូតូជនរងគ្រោះ មួយគ្រឿងនោះ ម៉ាក អាស្យា ពណ៌ក្រហម ខៀវ.ស ផ្លាកលេខ ក្បាលរថយន្ត ភ្នំពេញ ៣ A .៣២៥៣ លេខកន្ទុយរ៉ឺម៉ក ភ្នំពេញ៤A ៨៩៧៩ ដឹកសឺទែនប្រេង LHR បើកបរដោយឈ្មោះ ប៉ូច ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុប្រេង LHR ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង ចាត់ការទៅតាមនីតិវិធី ហើយសពប្រគល់ឲ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យទៅតាមប្រពៃណី៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=sab0h-3ktFo&feature=youtu.be
https://www.youtube.com/watch?v=zR0wXk2kmnY&feature=youtu.be
មតិយោបល់