ភ្នំពេញ ៖ ជាយូរណាស់មកហើយ ទីតាំងល្បែងជល់មាន់ ដ៏ល្បីប្រចាំភ្នំពេញ ដែលបើកហើយ បិទ ដូចល្បែងលេងបាយឡុកបាយឡនោះ ដែលគេស្គាល់នៅម្ដុំផ្លូវឧកញ៉ា ដួង ងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនេះនៅតែដំណើរការដដែល ខណ:គេសង្ស័យថា សមត្ថកិច្ចនៅពីក្រោយខ្នងរេឿងនេះ ។
ប្រជាពលរដ្ឋនៅក្បែរ នោះបានប្រាប់ឲ្យដឹងថា គាត់រស់នៅសព្វថ្ងៃមានការព្រួយបារម្ភ ណាស់ ដោយសារ នៅទីនោះមានបើកល្បែងជល់មាន់ បៀរ អាប៉ោង ស្ទើររាល់ថ្ងៃ ហោរ ស្រែក កញ្ជ្រៀវ អឺងកង ថែមទៀតផង។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា មួយរយះនេះ ដោយសារល្បែងជល់មាន់ បៀ អាប៉ោង បើកយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានអំពើហិង្សា ចោរលួច ចោរឆក់ ចោរប្លន់ និងបទល្មើសមួយចំនួនទៀត។
ប្រជាពលរដ្ឋ បានសំណូមពរថា សូមឲ្យលោកសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់មេត្តាជួយចុះប្រតិបត្តិការណ៍ចុះបង្ក្រាបផង។ ពាក់ព័ន្ធ និងរឿងរ៉ាវល្បែងខាងលើនេះ ទាក់ទងទៅខាងសមត្ថកិច្ចដែរតែសមត្ថកិច្ចបែរជារុញដាក់គ្នាទៅវិញទៅមក៕
ព័ត៌មានជាតិ
មតិយោបល់