ព័ត៌មានជាតិ

ភ្លៀងខ្យល់រន្ទះបាញ់បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅ ស្រុកជលគិរី

កំពង់ឆ្នាំង: មានករណីភ្លៀងខ្យល់រន្ទះបាញ់បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៦ និង ០០ល្ងាច នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដែលជនរងគ្រោះបានទៅច្រូតស្រូវនៅចំនុចទំនប់ត្រីពោធិក្នុង ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពងឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ទឹម ឃឿន អាយុ ៤៥ ឆ្នាំ ភេទ ស្រី រស់នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួច ទើបប្រគល់សាកសពឲ្យ ប្ដី និងកូនយកមកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់