ពោធ៌សាត់៖ ដោយសាតែមានការលិចឮពីឈ្មួញរកស៊ីដឹកទំនិញតាមបណ្ដោយផ្លូវជាតិលេខ៥បានសម្ដែងរិះគុណនិងរអ៊ូថាសមត្ថកិច្ចចម្រុះដែលមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរួមនគរបាលចរាចរណ៏ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដាក់កំលាំងចំរុះត្រួតពិនិតទៅលើទំនិញខុសច្បាប់ដែលដឹកឆ្លងកាត់តាមផ្លូវជាតិលេខ៥ប៉ុណ្ណោះបើតាមប្រភពពីប្រជាពលរដ្ឋដែលរកស៊ីដឹកទំនិញតាមផ្លូវជាតិលេខ៥បានឲ្យដឹងថាសូម្បីតែរថយន្តដែលដឹក តួចតាចសម្រាប់ដោះស្រាយក្នុងជីវភាពគ្រួសារក៏ត្រូវពួកកងកំលាំងចំរុះនេះទាប្រាក់ក្នុង១ឡានពីមុនធ្លាប់យកតែ១ម៉ឺនទៅ២ម៉ឺនរៀលទេតែអីឡូវពួកគាត់យកពី១០ម៉ឺនទៅ២០ម៉ឺនរៀល។ ក្រុមអ្នករកស៊ីដឹកទំនិញតាមបណ្តោយផ្លួវជាតិលេខ៥បានរៀបរាប់ប្រាប់បន្តអោយដឹងទៀតថាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងដែលចុះបេសកកម្មមកកាន់ទឹកដីខេត្តពោធិសាត់ដឹកនាំដោយនាយការនិយាល័យនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកវរៈសេនីយ៍ឯក ទូច យុទ្ធា ត្រូវបានប្រជាពលរដ្ឋរិះគន់ និង ចោទថាដាក់កុងត្រូលជជុះដេញប្រមាញ់ស្ទាក់ចាប់រថយន្តដឹកទំនិញ ជាពិសេសរថយន្តដឹកផលអនុផលព្រៃឈើ ជំរិតទារប្រាក់។ ហើយក្រុមឈ្មួញរកស៊ីដឹកសត្វគោក្របី មាន់ ទា ជ្រូកនិងទំនិញផ្សេងៗជាច្រើនទៀតក៏ត្រូវឈប់ចូលបង់លុយអោយប៉ូលីសដែលឈរជើងនៅគុលស្ពានផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសាស្ត្រភូមិមាន់ចែសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ខាងលើដោយមិនអាចចៀសផុតឡើយ។
ប្រភពខាងលើបានអះអាងបន្តថាកម្លាំងចម្រុះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើនេះការបង្ក្រាបមានតិចតួច ស្ទើតែអត់ក៍ថាបានហើយគេបង្ក្រាបតែចំពោះរថយន្តណាដែលមិនបានបង់ប្រាក់ប៉ុណ្ណោះ។បច្ចុប្បន្នក្រុមចម្រុះនេះកំពុងតែដាក់កុងត្រូលជជុះ ស្ថិតក្នុងគោលដៅជាចំណុចរសើបមួយសម្រាប់ការអូសទាញនៃការគាំទ្រការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក៍ដូចជាបោះឆ្នោតសភា នីតិកាលទី៦ នាពេលខាងមុខ។
កន្លងមកសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានព្រមានដល់កងកម្លាំងប្រដាប់អាវុធដែលប្រាស់ចាកពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការសម្រួលចរាចរណ៍រកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដោយហាមមិនអោយមានការដាក់កុងត្រូលជជុះ។ជុំវិញការចោតប្រកាន់ខាងលើលោក ម៉ៅ ធនិនបានប្រាប់អ្នកយកពត័មានយើយតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៤ខែមិនាថាកំលាំងទាំងនោះមិនមែនជាកុងត្រូរជជុះទេគឺជាកំលាំងចំរុះដាក់ត្រួតពិនិតម្ដងម្កាតែប៉ុណ្ណោះហើយក៏មិនមែនដាក់សម្រាប់ទាលុយពីប្រជាពលរដ្ឋដែរតែបើសិនជាសមត្ថកិច្ចណាហ៊ានយកលុយសូមអោយរាយការណ៏នឹងកត់អត្តលេខអោយច្បាស់ដើម្បីលោកនឹងចាត់វិធានការតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់