ព័ត៌មានជាតិ

បុរសម្នាក់ ទៅរាវ ខ្យងខ្ចៅ ប៉ះកាំភ្លើង AK មួយដើម ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ: បុរសម្នាក់ទៅរាវ ខ្ចៅខ្យង បានប៉ះកាំភ្លើងវែងមួយដើម នៅកប់ក្នុងស្រះទឹក រួចបានរាយការណ៍មកសមត្ថកិច្ច មូលដ្ឋានឲ្យមកទទួលយកតែម្តង នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសឈ្មោះ យែន រក្សា អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានរាយការណ៍ប្រាប់អាវុធហត្ថ ប្រចាំមូលដ្ឋានថា មុនដំបូង រូបគាត់បានចុះមក រាវរក ខ្ចៅខ្យង នៅក្នុងស្រះទឹកនៅខាងក្រោយភូមិ ដើម្បីធ្វើម្អូបអាហារ។ ខណ:ពេលដែល គាត់កំពុងតែរាវរក ខ្ចៅខ្យង នោះបានប្រទះឃើញ កាំភ្លើងវែងមួយដើម កប់ក្នុងស្រះទឹកនោះ រួចបានរាយការណ៍មកសមត្ថកិច្ចប៉េអិម មូលដ្ឋានឲ្យមកទទួលយកតែម្តង។

អាវុធហត្ថខណ្ឌ បានឲ្យដឹងថា អាវុធ (កាំភ្លើង) ដែលយុវជនរើសបានជាប្រភេទ កាំភ្លើងម៉ាក អាកា (AK 47) មានលេខសម្គាល់ ១៩៥៥ មានគុណចាស់ខ្លាំង មានច្រេស ប៉ុន្តែវាជាការល្អណាស់ ដែលពលរដ្ឋម្នាក់នេះ មានការយល់ដឹងល្អបានយកមកប្រគល់ជូន សមត្ថកិច្ចយើង យកមករក្សាទុកនោះ ចៀសវាងការយកមកលួចលាក់រក្សាទុកនៅផ្ទះជាអំពើខុសច្បាប់ ដែលអាចនាំទុក្ខទោសដល់ខ្លួននៅក្រោយ៕

y yy

មតិយោបល់