តាកែវ: ក្រុមការងារ Post News បាននាំយកអំណោយសប្បុរសជន នារសៀលថ្ងៃទី០៤ ឧសភា នេះ មកជូនលោកយាយ ខាន់ តៅ រស់នៅក្នុងខ្ទមប្រក់ស្លឹក សភាពធ្លុះធ្លាយ ទំហំ២ គុណ ៣ម៉ែត្រ មានកម្ពស់ប្រមាណជា ជាងកន្លះម៉ែ្រត ខ្ពស់ពីដី ដ៏ទ្រុតទ្រោម ស្ទើរតែខ្យល់បក់ ដួលរលំម្តងៗ ស្ថិតនៅក្នុង ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី។
សូមរំលឹកថា ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៏តូចមួយ វាសនា លោកយាយ វ័យចំណាស់ម្នាក់ និងកូនពិការភ្នែកទាំងគូរ ពីកំណើតផងនោះ ពេលនេះ ត្រូវបានព្រហ្មលិខិត កំណត់ចារមក ស្ទើរក្សិណក្ស័យជីវិត ម្តងៗ ហេតុតែលំបាក មិនចង់រស់រាន ឃើញពិភពលោកទាំងមូល។ ស្នូរសម្លេងខ្យល់ បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ រកកលនឹងភ្លៀងៗម្តង ទឹកនេត្រា លោកយាយវ័យ ៨៣ឆ្នាំ ម្នាក់ ដែលមានរាងកាយដំបៅ ស្ទើរតែគ្រប់កន្លែង បានហូរចុះមក ឆ្លងកាត់ផែនថ្ពាល់ជ្រីញជ្រួញ ដោយមិនដឹងខ្លួន ពេលនោះហើយ លោកយាយ បានបន្លឺរសម្លេងតិចៗ ថា “ អនិច្ចារណាស់ ហេតុអ្វីក៏កម្មក្រាស់ម្លេះ ខ្លួន ក៏ពិការ កូនប្រុស ក៏ពិការ វាសនា ក៏ក្រលំបាកទៀត ឯណាទៅ ក្តីសង្ឃឹមរបស់ខ្ញុំ ទេវតាលោកអើយ ជួយខ្ញុំផង ”។
ទន្ទឹមនឹងពេលនេះ បណ្តាអំណោយរបស់សប្បុរសជន ដែលបានផ្ញើ តាមរយៈក្រុមការងារមនុស្សធម៌ របស់សារព័ត៌មាន Post News រួមមានដូចជា អង្ករ ក្រម៉ា សារ៉ុង ត្រីខ មី ទឹកត្រី ប្រេងឆា ភេសជ្ជៈ និងថវិការ មួយចំនួន ដូចមានរាយនាម ខាងក្រោម៖
សារព័ត៌មាន Post News Media ក៏សូមអំពាវនាវ ដល់ សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួម ជួយដល់លោកយាយ ដោយធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 010 618 002 ជាទីមេត្រី។ សារព័ត៌មាន Post News Media នឹងយកអំណោយ ដែលសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់៕
មតិយោបល់