ភ្នំពេញ: ស្រី្តជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋានសើុបអង្កេត អនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ខ្លួន ក្រោយលួចស្នាក់នៅដោយខុសច្បាប់ ក្រោមស្លាកយីហោ អង្គការសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលស្ថិតនៅផ្ទះលេខ A48 ផ្លូវបេតុង ក្រុមទី02 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៦។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីទ្បា ប្រធាននាយកដ្ឋានសើុបអង្កេត អនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មាន និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង និងតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ រួមសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចុះត្រួពិនិត្យទីតាំខាងលើ ដែលពួកគេកំពុងលួចស្នាក់នៅដោយខុសច្បាប់។
ស្ត្រីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ CHANH THY ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅទីតាំងខាងលើ។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ បានចូលរួមដោយនគរបាលខណ្ឌឫស្សីកែវ និងប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីចុះប្រតិបត្តិការទីតាំងខាងលើនេះ៕
មតិយោបល់