ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះបិទស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ចំនួន១០ទីតាំង នៅខេត្តសៀមរាប

​សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​​ កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងការិយាល័យសេដ្ឋកិច្ចបានចូលរួមសហការចុះបិទ និងបញ្ឈប់សកម្មភាពស្ថានីយប្រេង និងឧស្ម័នឥន្ធន: ចំនួន១០ទីតាំងក្នុងខេត្តសៀមរាប ដោយធ្វើឡើងក្រោមការដឹកនាំដោយក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប បានសហការ ជាមួយមន្ទីររ៉ែ និងថាមពលខេត្ត រដ្ឋបាលក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត ការបង្ក្រាបនេះធ្វើឡើងកាលពីចាប់ពីវេលាម៉ោង០៨ និង០០នាទី រហូតដល់ម៉ោង១៦ និង ០០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ទីតាំងស្ថានីយប្រេង និងឧស្ម័នឥន្ធន:ដែលបានចុះបង្ក្រាបរួមមាន៖ ១.ស្ថានីយឧស្ម័នឥន្ធន: របស់លោក ឯល អ៊ីស្មាឯល មានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រោម ក្រុងសៀមរាប ខេត្តសៀមរាប ។ ២.ស្ថានីយប្រេងឥន្ធន: របស់លោកស្រី ហេង ធាវី ( ស្លាកយីហោ ហេង ណារី) មានទីតាំងស្ថិតនៅភូមិស្លក្រោម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ៣.ស្ថានីយប្រេងឥន្ធន:របស់លោក គឹម គុណ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ៤.ស្ថានីយប្រេងឥន្ធន:របស់ លោក កៅ សំរស់ មានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៥.ស្ថានីយប្រេងឥន្ធន:L. H. R របស់លោកស្រី ទី វណ្ឌធឿន មានទីតាំងស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ៦.ស្ថានីយប្រេងឥន្ធន:របស់លោក បេង ចម្រើន (មានស្លាកយីហោ ដេប៉ូតេលា សុខ ចម្រើន ) មានទីតាំងស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៧.ស្ថានីយប្រេងឥន្ធន:របស់លោក ឈាន រ៉ាវុធ (ដេប៉ូតេលា ចន្ទ័ ធាន) មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

(សម្រាប់ស្ថានីយចំនួន៣ ទីតាំងទៀតបាន បញ្ឈប់សកម្មភាពដោយខ្លួនឯង ក្នុងនោះមាន៖ ១. លោក ចាន់ កែវ ,២. លោកស្រី លីន សូរិយា , ៣. លោក លី មុយ)

ជាលទ្ធផលក្រុមការងារចម្រុះបានសម្រេច បិទ និងបញ្ឈប់សកម្មភាព ហើយនិងយល់ព្រមរុះរើ ផ្ទាំងប៉ាណូផ្សេងៗចេញពីទីតាំងស្ថានីយប្រេង និងឧស្ម័នឥន្ឋន: គិតចាប់ពីថ្ងៃនេះតទៅ ៕

មតិយោបល់