ស៊ីរីៈ មន្ត្រី UN បាននិយាយថា ការជម្លៀសពលរដ្ឋចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ បានបន្តធ្វើទ្បើង ដោយរថយន្តក្រុង និងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីឲ្យពួកគេចាកចេញពីតំបន់ ដែលពួកឧទ្ទាមស៊ីរីកាន់កាប់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។
យ៉ាងហោចណាស់មនុស្ស ៣៥០ នាក់ត្រូវបានរាយការណ៍មកថា បានចាកចេញពីតំបន់ក្រុមឧទ្ទាម ក្នុងក្បួនរថយន្តធ្វើដំណើរទៅទិសខាងលិច ដើម្បីឆ្ពោះទៅកាន់ទឹកដីរបស់រដ្ឋាភិបាល។
កាលពីពេលថ្មីៗ មានរថយន្តក្រុងជាច្រើន បានយកទៅដឹកមនុស្សចេញពីតំបន់ស្ថិតនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាល ជាកន្លែងឡោមព័ទ្ធដោយពួកឧទ្ទាម បន្ទាប់ពីមានកិច្ចព្រមព្រៀង សម្រាប់ការជម្លៀសចុងក្រោយនេះ ប៉ុន្តែវាត្រូវបានលុបចោទទៅវិញ។
ខណៈនេះមនុស្សរាប់ពាន់នាក់ កំពុងរង់ចាំការចាកចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ នៅក្នុងភាពអស់សង្ឃឹម៕


មតិយោបល់