ព័ត៌មានជាតិ

រថយន្តយក្ស៣គ្រឿង សាកកម្លាំងគ្នា ស្លាប់ម្នាក់ ផើ្អលនៅក្រុងបាត់ដំបង!

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តបែនម៉ាកហ៊ីណូ បើកបុករថយន្តបែន២គ្រឿង ​ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យ​រងរបួសស្រាលម្នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៥៧ ​ភូមិគោកពន្លៃ សង្កាត់ឱម៉ាល់ ​ក្រុងបាត់ដំបង ខេតបាត់ដំបង។

ជនរងគ្រោះទី១មានឈ្មោះ ង៉ា ចម្រើន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបើកបរ(របួសស្រាល) ​ស្នាក់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បើក​រថយន្ត​កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2J-9081 និងទី២ឈ្មោះ ថន កុម្ភះ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ(ស្លាប់) ស្នាក់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ​
​បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ​ស្លាកលេខភ្នំពេញ 3A-0805។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្ត​​ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 3A-0367។ ​​

​ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពយកមកតម្កល់ទុក រងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់