ព័ត៌មានជាតិ

មនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួន ពាក់ពន្ធ័ករណីគ្រឿងញៀន

បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីសង្ស័យថាបានរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ប្រព្រឹត្តនៅក្នុងក្រុងសោភ័ណ។ ការឃាត់ខ្លួនធ្វើឡើងពីរថ្ងៃជាប់គ្នា គឺថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦។

លោក ចាប សុផាឬទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយយោងតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត កម្លាំងជំនាញបានធ្វើការបោសសម្អាតក្រុមជនសង្ស័យជួញដូរចំនួន២នាក់ និងអ្នកប្រើប្រាស់ចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូត
វត្ថុតាងម្សៅក្រាម៧ថង់តូច, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១, ថ្នាំញៀនពណ៌ក្រហម កន្លះគ្រាប់ ឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវសាំម៉ូរ៉ៃ១ដើមផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់