ព័ត៌មានជាតិ

ម៉ូតូតម្លៃជិត១ម៉ឺនដុល្លារ ត្រូវជនជាតិចិនស្រវឹងស្រា បើកបុកបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចមុខផ្ទះជួសជុលម៉ូតូជា សីហា លើផ្លូវបេតុងព្រៃសចម្ការដូង ឋិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ (បណ្ដាលឲ្យមនុស្សប្រុស ស្រី០៣នាក់រងរបួសស្រាល ។

១/រថយន្តម៉ាក់ COROLL ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2J-5507 អ្នកបើកបររថយន្តជនជាតិចិន ពុំស្គាល់ឈ្មោះ ពុំស្គាល់អាស្រ័យដ្ឋាន (ឃាត់ខ្លួនបើកបរក្នុងស្ថានភាពស្រវឹង) ។
២/ម៉ូតូម៉ាក Zoomer x ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HB-5711 អ្នកបើកបរម៉ូតូមានឈ្មោះ រុម ចាន់រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើការសាលាន័រតុន មានទីលំនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល )
-អ្នករួមដំណើរពីក្រោយឈ្មោះ ដួង ស្រីល័ក្ខ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅជាមួយគ្នា (រងរបួសស្រាល) ។
៣/ម៉ូតូម៉ាក Kavasaki ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HD-7888 (តម្លៃជាងមួយម៉ឺនដុល្លារ) អ្នកបើកបរម៉ូតូមានឈ្មោះ ស៊ុគ អូនតូច ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល) ។

ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូម៉ាក kavasaki បើកបរពីលិចទៅកើត រួចបត់ត្រលប់ក្រោយ ឈប់លើទ្រូងផ្លូវ ក៏មានរថយន្តម៉ាក COROLL បើកបរក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត បានបុកចំពីមុខរួចរេទៅបុកម៉ូតូម៉ាក Zoomer x ចំពីក្រោយបើកបរស្របទិសគ្នា បណ្ដាលឲ្យបោកដួលតែម្ដង។

មូលហេតុ៖ មកពីអ្នកបើកបរម៉ូតូម៉ាក kavasaki បើកបរបត់ត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់