ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន លាំងយូអេស បើកបុកកាមរីបាឡែន របួសមនុស្ស ២នាក់

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុករថយន្ត បណ្តាលឲ្យរបួសស្រាលមនុស្ស ២នាក់ កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តក្រុង ៤៥កៅអី ជារបស់ក្រុមហ៊ុន លាំងយូអេស ពាក់ស្លាកលេខភ្នំពេញ 3B-3595 ផ្ទុកអ្នកដំណើរពេញ បានធ្វើដំណើរពីសៀមរាបទៅភ្នំពេញ មកដល់កន្លែងកើតហេតុ ក៏បានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្ដាលឲ្យបុករថយន្តកាមរីបាឡែន ដែលបើកពីកើតទៅលិច ពាក់ស្លាកលេខ កណ្តាល 2A -7701 អ្នកបើកបរឈ្មោះ អឿង សុធាវុទ្ធ ប្រុស អាយុ ៣៥ឆ្នាំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រងរបួសស្រាល) ដោយមានអ្នករួមដំណើរ ក្នុងរថយន្ត Camry ចំនួន ៤នាក់ ក្នុងនោះមានម្នាក់របួសស្រាល៕

មតិយោបល់