ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបចាប់ខ្លួនមនុស្ស៤នាក់ជាបន្តបន្ទាប់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យរួមនិងកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានមនុស្ស៤នាក់បានជាបន្តបន្ទាប់។

ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាលម៉ោង ១រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្ទះជួល ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះដែរ គឺធ្វើឡើងដោយនៅចំណុច២ទីតាំងផ្សេងគ្នា ដោយមុនដំបូងឡើយ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ដកហូតបានថ្នាំញៀន១៩កញ្ចប់ យកមកធ្វើការសាកសួរ។ ក្រោយពីការសាកសួររួចមក ក៏បែកធ្លាយទីតាំងលាក់ខ្លួនរបស់ជនសង្ស័យផ្សេងទៀត ទើបសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យរួមនិងកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងជាច្រើននាក់ចុះមកឡោមពទ្ធ័បង្ក្រាបទីតាំងដែលជនសង្ស័យ ស្នាក់នៅចំណុចផ្ទះជួល ក្នុងភូមិដំណាក់ធំ២ ។ ជាក់ស្តែងក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដោយបន្តធ្វើការឆែកឆេរ រកឃើញថ្នាំញៀនចំនួន ១កញ្ចប់ធំ ស្មើនឹង ៣ក្រាម និង២កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន២ ,សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមនិងម៉ូតូចំនួន៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/fTzNvrAIkuk

មតិយោបល់