ភ្នំពេញៈ កម្មករ កម្មការិនីរោងចក្រប្រមាណ១៩នាក់ ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន WINAS កាត់ដេរសម្លៀកបំពាក់មួយដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដួលសន្លប់ជាបន្តបន្ទាប់ ខណៈដែលពួកគាត់បានពុលក្លិនថ្នាំលាបបង្អូចរោងចក្រ កាលពីម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្រុមកម្មកររងគ្រោះទាំងនោះបាននិយាយដូចៗគ្នាថា មូលហេតុដែលនាំឲ្យកកម្មករពុលសន្លប់បន្តបន្ទាប់គ្នាដូច្នេះ គឺដោយសារពុលក្លិនថ្នាំលាប ដែលថៅកែប្រើជាងឲ្យគេមកលាបថ្នាំបង្អួចនៅក្នុងរោងចក្រនោះ។
ប្រភពដដែលបានបញ្ជាក់ថា ការពុលនេះមិនបានបង្កឲ្យប៉ះពាលដល់ជីវិតកម្មករនោះទេ ហើយខាងថៅកែរោងចក្របាន
ដឹកកម្មទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា និងបានចេញលុយថ្លៃព្យាបាលផងដែរ។
ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់ ក្រុមកម្មករ កម្មការិនីទាំងនោះមានសភាពធូស្រាលវិញហើយ៕
មតិយោបល់