ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីមានជនជាតិចិនម្នាក់ បើករថយន្តឆ្លងផ្លូវមិនបានបើកភ្លើងសញ្ញាចរាចរណ៍ ជាហេតុបណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខ 2AC-8427 បើកបរដោយជនជាតិចិនម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវដោយមិនបានប្រើភ្លើងសញ្ញាសម្គាល់អ្វីនោះទេ ជាហេតុបណ្តាលឲ្យប៉ះជាមួយនឹងម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1Cl-7098 ដែលកំពុងបើកបរដោយបុរសម្នាក់ដូចគ្នា ក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ។
ក្រោយកើតហេតុ ភាគីទាំងសងខាង បានព្យាយាមចរចារគ្នាដែរ តែមិនត្រូវគ្នាអស់រយៈពេលជាយូរ ទើបខាងរថយន្តយល់ព្រមសងសំណងចំនួន២០០ដុល្លារទៅខាងម៉ូតូដើម្បីបញ្ចប់រឿងតែម្តង៕
https://youtu.be/nIsT9BQ4gzQ
មតិយោបល់