ព័ត៌មានជាតិ

យុវជន២នាក់ ដណ្តើមទូរស័ព្ទ បើកស្តាប់បទចំរៀង បណ្តាលឲ្យទាស់ពាក្យសំដី យកចានថ្មវាយ របួសធ្ងន់ម្នាក់

កំពត: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោ១២និង៣០នាទី មានករណីហិង្សាដោយចេតនា(វាយនឹងចានថ្ម) នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះឈ្មោះទិត រ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួស ក្រោមក្លៀកឆ្វេង១ កន្លែង កឆ្វេង១កន្លែង និងស្មាឆ្វេង១កន្លែង។
ចំណែកជនសង្ស័យឈ្មោះ ឡុង វាសនា ហៅយ៉ាត់ ភេទប្រុស អាយុ២៦ឆ្មាំ នៅជាមួយគ្នា បានយកចានថ្មអុកក្បាលជនរងគ្រោះ បែកចាន យកអំបែងចានទៅប្រតាយប្រតប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស។

មូលហេតុ៖ ស្រវឹងស្រា ដណ្តើមគ្នាបើកទូរស័ព្ទ ស្តាប់ បទចម្រៀងទាស់ពាក្យសំដីគ្នា។

ជនសង្ស័យ បានឃាត់ខ្លួន ចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់