ព័ត៌មានជាតិ

បញ្ជូនខ្លួនឧកញ៉ា ប៊ុន ស៊ីថា ទៅតុលាការ ដើម្បីសាកសួរបន្ថែម ក្រោយឃុំខ្លួនបាន១២ថ្ងៃ

ភ្នំពេញៈ ក្រោយពីលោក ហេង សុខណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោកឧកញ៉ា ប៊ុន ស៊ីថា ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ម១ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងឆបោក និងរំលោភលើទំនុកចិត្ត លើទឹកប្រាក់ប្រមាណជា ៩០ម៉ឺនដុល្លារ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧកញ៉ា ប៊ុន ស៊ីថា ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារព្រៃស នាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធីបន្ថែម។

ប្រភពពីមន្ត្រីពន្ធនាគារព្រៃសបានឱ្យដឹងថា ការនាំខ្លួនលោកឧកញ៉ា ប៊ុន ស៊ីថា ទៅកាន់សាលាដំបូងនាព្រឹកនេះ ពាក់ព័ន្ធករណីពន្យាពេលឃុំខ្លួន និ​ងមានការសាកសួរបន្ថែមលើករណីលក់ដីខ្យល់ទំហំ៧ហិកតា។

គួររំលឹកថា លោកឧកញ៉ា ប៊ុន ស៊ីថា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅពាក់ព័ន្ធករណីដោះដូរដីធ្លី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ នៅម្តុំស្តុបកោសដូង ខណ្ឌទួលគោក តាមរយៈរូបភាពលក់ដូរ ស.ជ.ណ ទៅឱ្យក្រុមហ៊ុនមួយក្នុងទឹកប្រាក់ចំនួនប្រមាណជា៩០ម៉ឺនដុល្លារ៕

https://youtu.be/G5DES6D287M

មតិយោបល់