កូរ៉េៈ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសកូរ៉េខាងត្បូង លោក Song Eon-seok នៅថ្ងៃនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្ទុះជំងឺផ្តាសាយបក្សី ដែលបង្កឲ្យមានការសម្លាប់មាន់ទារាប់ពាន់ក្បាល នៅកសិដ្ឋានជាច្រើនក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។
លោក Song បានឱ្យដឹងថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដើម្បីជួយដល់កសិករដែលប្រឈមមុខនឹងការលំបាក ផ្នែកហិរញ្ញវត្ថុសម្រាប់ពលរដ្ឋណារងផលប៉ះពាល់ ដោយសារបញ្ហាជំងឺនេះ ខណៈដែលមាន់ទាចំនួន ១៦ លានក្បាល ស្ទើរតែមួយភាគប្រាំនៃសត្វបក្សីសរុបរបស់កូរ៉េខាងត្បូង ត្រូវបានសម្លាប់ចោល។
សូមជំរាបថា រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងសហការជាមួយក្រសួងសុខាភិបាល និង ក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាដ៏ធំមួយនេះ៕

មតិយោបល់