ព័ត៌មានជាតិ

Land Cruiser បើកកៀរ Camry ធ្លាក់កាងខាងក្រោយ សង១០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ: បុរសម្នាក់បានបើករថយន្ត Camery ឆ្លាម បត់ចូលផ្ទះ ស្រាប់តែមានរថយន្តម៉ាក Land Cruiser សេរីទំនើបមួយគ្រឿង បើក​មកកៀរ បណ្ដាលឲ្យ​ធ្លាក់កាងខាងក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៥និង២នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅខាងមុខផ្ទះលេខ៩០EE0 ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការបានឲ្យដឹងថា នៅមុនពេល​គេឃើញ បុរសខាងលើ បានបើករថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2C-3208 បើកបរពីត្បូងទៅជើង ហើយ​អែបខាងឆ្វេងដៃ បម្រុងចូលផ្ទះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2S-6066 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ពីជើងមកត្បូង តាមផ្លូវ១០៧ បានកៀរបណ្ដាលឲ្យ​ធ្លាក់កាងខាងក្រោយ តែមិនបង្កការគ្រោះថ្នាក់ដទៃឡើយ។

ក្រោយកើតហេតុអ្នកបើករថយន្តឡង់គ្រីស័រ បាន​យក​យល់ព្រមចេញថ្លៃជួសជុលចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង មិនរំខានដល់សមត្ថកិច្ចឡើយ៕

//youtu.be/zdLdWUawWkY

មតិយោបល់