ភ្នំពេញៈ សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន រយៈពេល១ខែ ចាប់តាំងពីដើមខែមេសា រហូតដល់ដើមខែឧសភា ឆ្នាំ២០១៦ ឃាត់ខ្លួនមនុស្សចំនួន៦២នាក់ និងដកហូតវត្ថុតាំងបទល្មើលមួយចំនួនធំ។
នៅរសៀលថ្ងៃទី៤ឧសភា របាយការណ៍អាវុធហត្ថបានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរ គ្រឿងញៀន និង កម្លាំងអាវុធហត្ថតាមខណ្ឌ បានសហការគ្នា បង្ក្រាប ការជួញដូរគ្រឿងញៀនរយៈពេល១ខែនេះ យើងរឹបអូសថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌ស ម៉ាទឹកកកចំនួន ៧៤ កញ្ចប់ ស្មើ៥២,៣០ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូកWY២០៦គ្រាប់, ជញ្ជីងថ្លឹងចំនួន៥, លុយខ្មែរ៦ម៊ឺនរៀល និងលុយអាមេរិក៤០០៦ដុល្លារ, ទូរស័ព្ទ១៦គ្រឿង, ម៉ូតូ១៧គ្រឿង, (ប្រគល់ឱ្យម្ចាស់វិញ៣គ្រឿង), រថយន្ត២គ្រឿង, អាវុធ៧ដើម,នាឡិកា១គ្រឿង, ដែកT កាច់សោកម៉ូតូចំនួន៥, កូនថង់ប្លាស់ស្ទីកតូចៗព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
អាវុធហត្ថបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ការិយាល័យជំនាញបានម្ចាស់ការបង្ក្រាបដោយខ្លួនឯងចំនួន៦លើក ឃាត់មនុស្ស៤៧នាក់(ស្រី៥នាក់) និង សហការបង្ក្រាប តាមបណ្ដាខណ្ឌ ពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងនោះដែរករណីបង្ក្រាបការជួញដូរគ្រឿងញៀន ៣លើកឃាត់៦នាក់(ប្រុស) និងករណីប្រើប្រាស់គ្រឿងញៀនឃាត់៤១នាក់ស្រី៥នាក់គឺនៅ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ,ច្បារអំពៅ,ពោធិ៍សែនជ័យ,ដូនពេញ និងខណ្ឌឫស្សីកែវ ខ័ណ្ឌទួលគោក ដោយក្នុងនោះបាញ់ស្លាប់ម្នាក់ ដោយតដៃជាមួយសមត្ថកិច្ច និងចាប់រស់៤នាក់ ហើយកម្លាំងអាវុធហត្ថ បានពាក់លីជីវិតម្នាក់ ដោយគ្រាប់កាំភ្លើង ពួកឧក្រិដ្ឋជនគ្រឿងញៀន ។
ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៦១នាក់ ស្រី៨នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ សហការជាមួយបណ្តាខណ្ឌពាក់ព័ន្ធ ដែលធ្វើការបង្ក្រាបបានចាត់បញ្ជូន ទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងយុវជនម្នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀនខេត្តបន្ទាយមានជ័យ៕
មតិយោបល់