ឥណ្ឌូនេស៊ី: អ្នកគ្មានការងារធ្វើនៅឥណ្ឌូនេស៊ី បានធ្លាក់ចុះដល់ទៅ ៥,៥ភាគរយនៅក្នុងខែកុម្ភៈ ដែលជាវិស័យពាណិជ្ជកម្ម និងសេវាកម្មរបស់ប្រទេសនេះ បានស្រូបយកកម្លាំងពលកម្មកាន់តែច្រើន គ្រាដែលកំណើនសេដ្ឋកិច្ចយឺត នេះយោងតាមការិយាល័យស្ថិតិបានឱ្យដឹងនៅថ្ងៃពុធនេះ។
ប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៧,០២លាននាក់ អត់ការងារធ្វើកាលពីខែកុម្ភៈ បើធៀបទៅនឹងខែសីហា មានចំនួន ៧,៥៦លាននាក់ ឬ ៦,១៨ភាគរយ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតពីទីភ្នាក់ងារស្ថិតិកណ្ដាល ហៅកាត់ថា (BPS)។ ទិន្នន័យពីការិយាល័យដដែលបានបង្ហាញថា វិស័យពាណិជ្ជកម្មរបស់ប្រទេសនេះ បានកើនឡើង ១,៨លានការងារ ឬ ៦,៩៤ភាគរយ ខណៈពេលដែលវិស័យសេវាកម្មរបស់ប្រទេសនេះ បានបន្ថែមការងារ ៣៨ម៉ឺន ឬ ១,៩៦ភាគរយ។
ប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍នេះ បានពង្រីកជាប្រចាំឆ្នាំ ៤,៩២ភាគរយ នៅក្នុងរយៈពេលបីខែដំបូងឆ្នាំនេះ បើធៀបនឹងត្រីមាសមុន ៥,០៤ ភាគរយនៃកំណើនវិនិយោគ បានបង្កើនល្បឿនការបង្កើនការចំណាយសាធារណៈ។ កាលពីដើមខែមករា និងអំឡុងពេលពីខែមីនាឆ្នាំមុន ដែលកំណើនប្រចាំឆ្នាំមានចំនួន ៤,៧៣ ភាគរយ។
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០១៤ ដោយលោកបានសន្យាថា នឹងនាំយកមកនូវកំណើនសេដ្ឋកិច្ច ៧ភាគរយនៅឆ្នាំ២០១៩ ក្រោយពេលបញ្ចប់អាណត្តិរបស់លោក។ លោកបានធ្វើកំណែទម្រង់គោលនយោបាយកញ្ចប់ថវិកា ដែលមានបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាំងពីខែកញ្ញាឆ្នាំមុន។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានកំណត់គោលដៅកំណើនខ្ពស់ចំនួន ៥,៣ភាគរយនៅក្នុងឆ្នាំ២០១៦ ពី ៤,៨ភាគរយកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០០៩៕

មតិយោបល់