ព័ត៌មានជាតិ

ខាងស្រីធ្លាប់ជាប់ពន្ធនាគារ ខាងប្រុសអប់រំ ចុងក្រោយនៅតែបំពានឃាត់ខ្លួនករណីគ្រឿងញៀនម្តងទៀតនៅហាងខារ៉ាអូខេ សិលាមានលាភ

ពោធិ៍សាត់: នៅថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង៥និង ៣០នាទី កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនសហការកម្លាំងប៉ុស្តិ៍នគរបាលកំពង់លួង បានចុះបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ១លើក ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចហាងខារ៉ាអូរខេ (ហីហោសិលាមានលាភ ) ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ជនសង្ស័យទី១/ ឈ្មោះ អ៊ន សុខអៀន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ពេះម៉ាយ)
ស្រុកកំណើតភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ននៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
(មុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ១ដងហើយ ពីបទជួញដូរ និង
ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ មិនកែរប្រែ
ការធ្វើតេស្តរកសារធាតុញៀន(វិជ្ជមាន+) ។
២/ ឈ្មោះ ទិត ពិទូ ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ កម្រិតវប្បធម៏ថ្នាក់ទី៧ថ្មី មុខរបរមិនពិតប្រាកដ
មុខសញ្ញាប្រើប្រាស់ដោតខុសច្បាប់នូវសារធាតុញៀន ( ទិញថ្នាំពីឈ្មោះអ៊ន សុខអៀន ១កញ្ចប់យកទៅប្រើប្រាស់ ។ធ្លាប់អប់រំនៅស្រុក១លើកហើយ
មិនព្រមកែប្រែ ការធ្វើតេស្តរកសារធាតុញៀន(វិជ្ជមាន+)ប្រពន្ធឈ្មោះ អ៊ុយ ស្រីនិច អាយុ ១៩ឆ្នាំ មុខរបរមេផ្ទះកូន ០១នាក់ស្រី
ស្រុកកំណើតភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិសាត់ ។
បច្ចុប្បន្នភូមិភមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ ។
វត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០២កញ្ចប់ទម្ងន់ ៨,៩០g
២-សម្ភារ:ជក់មួយកំប្លេ
៣-ទូរសព្ទដៃ ០៣គ្រឿង
៤-កាបូបដៃពណ៌ខ្មៅ ០១
៥-កាបូស្ពាយពណ៌ឈាមជ្រូក ០១
៦-ថង់សម្រាប់រំលែកថ្នាំញៀន ០១ចំនួនធំ
៧-លុយខ្មែរ ១០ម៉ឺនរៀលគត់
ការធ្វើតេស្តរកសារធាតុញៀន(វិជ្ជមាន+)ទាំង ០២នាក់ ។
បច្ចុប្បន្នមុខសញ្ញាទាំង ០២នាក់ ឃាត់តាមបញ្ជារបស់លោក តន់ សីហតេជ: ព្រះរាជអាជ្ញាអមសាលាដំបូខេត្តពោធិ៍សាត់តាមរយ:ទូរស័ព្ទ ចុះថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០វេលម៉ោង៨និង ៤៦នាទី ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់