ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើង ២ខណ្ឌ និង១ស្រុក ដល់ម៉ោង៥ល្ងាច

ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី5(GS5-F4 និង F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនមានដូចខាងក្រោម៖

ទី១. សង្កាត់សំរោងក្រោម សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ទី២. ភូមិអក្សរក្រាំង ភូមិត្រពាំងទា្រ ភូមិជម្រុក សង្កាត់ត្រពាំងក្រសាំង ។

ទី៣. តាមបណ្តោយផ្លូវជាតិលេខ4 ផ្លូវប្រទះឡាង ភូមិត្រពាំងជូន ភូមិស្វាយជ្រំ ភូមិត្រពាំងក្រពើ ភូមិអូរអណ្តូង ភូមិត្រពាំងប្រុយ ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីអគ្គិសនីបានប្រាប់ពីមូលហេតុថា ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងធ្វើការប្តូរបរិក្ខាអគ្គិសនីមួយចំនួន។

ក្រុមការងារបច្ចេកទេសកំពុងបំពេញការងារឲ្យឆាប់រួចរាល់ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង៥ល្ងាចនេះ៕

មតិយោបល់