កំពង់ចាម-ត្បូងឃ្មុំៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩.៣០នាទីនៅក្នុង វត្តដីដុះស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញអធិការក្រុងកំពង់ចាម និងបន្តទៅសហការជាមួយជំនាញ ក្រុងសួង ខេត្តត្បូងឃ្មុំដឹកនាំដោយលោកវរសេនីយ៍ឯក *ជីវ សេងរស់* ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ស្រី០១នាក់ ។
ជនសង្ស័យរួមមាន ៖
១-ឈ្មោះ ផាត ដាវីត ភេទប្រុស សញ្ជាតិ ខ្មែរ ឥស្លាម អាយុ ២៧ឆ្នាំ នៅភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២-ឈ្មោះ លី សូត្រ ភេទប្រុសសញ្ជាតិ ខ្មែរ ឥស្លាម អាយុ ៣០ឆ្នាំ នៅភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៣-ឈ្មោះ គឹម ភ័ក្រ្ក ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៤-ឈ្មោះធី ស្រីលីស ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៥-ឈ្មោះសារឹម សិរីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៦-ឈ្មោះឡុង ប៉ឡេង ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៧-ឈ្មោះ គង់ សុឃា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរបើកបរ នៅភូមិជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៨-ឈ្មោះ សុផល រតនៈ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ នៅភូមិទង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៩-ឈ្មោះ ងួន ស្រុង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
១០-ឈ្មោះ តាំងសុវណ្ណរតនា ភេទប្រុស អាយុ២៤ នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
១១-ឈ្មោះ ធីន ណាលិ ភេទប្រុស អាយុ២១ នៅភូមិកណ្ដាល ឃុំវិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
១២-ឈ្មោះ គ្រឿង សុធីរ: ភេទប្រុស អាយុ២៦ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
១៣-ឈ្មោះ លី ប៊ុនឡង់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជើងឡង សង្កាត់ជើងឡង ក្រុងសួង ខេត្តត្បូងឃ្មុំ។
១៤-ឈ្មោះ វង់ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិច្រកពោន សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
១៥-ឈ្មោះ ញិ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជើងវត្ត សង្កាត់វិហ៊ា ក្រុងសួង ខេត្តត្បូងឃ្មុំ។
១៦.ឈ្មោះ ណេង ឆានុន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជ្រុយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
១៧.ឈ្មោះ អួន វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកណ្ដាល សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
១៨.ឈ្មោះ ភ័ន កវី ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជេីង សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
១៩-ឈ្មោះ ទៀប ខ្វែក ភេទប្រុស អាយុ៣១ នៅភូមិខ្នាចក្រសាំង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅ ក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ ទូរស័ព្ទដៃចំនួន ១២គ្រឿងនិងម៉ូតូចំនួន០៧គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញយើងបាននាំមកការិយាល័យដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់