ព័ត៌មានជាតិ

ប្រពន្ធមានជំងឺ ប្តីទ្រាំមិនបានចាប់កូនរំលោភ

បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មានជ័យ សហការជាមួយនឹងកម្លាំងនគរបាលស្រុកម៉ាឡៃបានធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយ ថាជនសង្ស័យរូ​ប​នេះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវ:ទៅលើកូនស្រីចុង បានសម្រេចចំនួន៤ដង ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិអូរល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយទទួលបាន​ពាក្យ​បណ្តឹងពីម្តាយក្មេងស្រីរងគ្រោះឈ្មោះ ស្រេង ញ៉ អាយុ៤៤ឆ្នាំ ក្នុងករណីថា ជនសង្ស័យឈ្មោះ យួង យ៉ុង អាយុ៤៩ឆ្នាំ បានធ្វើសកម្មភាព​លួង​លោមរំលោភទៅលើកូនស្រីរបស់ខ្លួនជាអនីតិជនឈ្មោះ យ.ស.ស អាយុ១២ឆ្នាំ (ត្រូវជាកូនចុងរបស់ជនសង្ស័យ) បានសម្រេចចំនួន៤ ដង ខណ:​ម្តាយ​ក្មេង​ស្រីរងគ្រោះមានជំងឺ និងលេបថ្នាំដេកលក់ ទើបក្រោយពីទទួលបានពាក្យបណ្តឹងនេះរួចមក លោកបានដឹកនាំកម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមរំលោភកូនស្រីចុង ដែលជាអនីតិជនមាន​អាយុ១២ឆ្នាំ ដូចការចោទប្រកាន់ខាងលើ ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង​បញ្ជូនខ្លួនទៅកាន់​តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ចាប់រំលោភ

មតិយោបល់